ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការមួយចំនួន បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សាជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅ វត្តអង្គតាម៉ិញ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការមួយចំនួន បានអញ្ជើញក្នុងពិធីប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សាជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាដែលស្ថិតនៅក្នុងវត្តសេរី សោភា (ហៅវត្ត អង្គតាម៉ិញ) ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ការរៀបចំពិធីនេះឡើង គឺដើម្បីគាំទ្រវិស័យព្រះពុទ្ធសាសនា ក្នុងរដូវចូលកាន់ព្រះវស្សារបស់ភិក្ខុសាមណេរ ទៅតាមពុទ្ធបញ្ញត្ដ និងទំនៀមទំនាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១