ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទេយ្យវត្ថុ និងទៀនព្រះវស្សាចំនួន៤២គូ


ខេត្តព្រៃវែង៖ កាលពីរសៀលថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ឆ្នាំ២០២០ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទេយ្យវត្ថុ និងទៀនព្រះវស្សាចំនួន៤២គូ ជូនដល់ក្រុមការងារគ្រប់ឃុំ ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមវត្តនានាក្នុងឃុំទាំង៩ នៃស្រុកបាភ្នំ។


បន្ទាប់មក នារសៀលថ្ងៃខែឆ្នាំដដែល ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមញាតិគ្រួសារ ក៏បានអញ្ជើញប្រគេនទៀនវស្សាចំនួន០៨គូ សម្រាប់វត្តចំនួន០៨ ក្នុងក្រុងព្រៃវែងផងដែរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១