ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រុមការងារ បានចុះជួបសាកសួរសុខទុក្ខកម្មករ ពលករចំណាកស្រុក និងប្រជាពលរដ្ឋ មានជីវភាពខ្វះខាតមកពី១០ភូមិ តំណាងឱ្យគ្រួសារជួបការលំបាកដោយសារផលប៉ះពាល់ជំងឺកូវីដ១៩


ខេត្ដព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រុមការងារ រួ​​ម​មា​ន​ថ្នា​ក់​ដឹ​ក​នាំ​ ​មន្ត្រីរាជការក្រសួងមុខងារសាធារណៈ ក្រុមការងារស្រុក ក្រុមប្រឹក្សាស្រុក អភិបាលស្រុក លោក លោកស្រី ក្រុមការងារឃុំស្តៅកោង បានចុះជួបសាកសួរសុខទុក្ខកម្មករ ពលករចំណាកស្រុក និងប្រជាពលរដ្ឋ មានជីវភាពខ្វះខាតមកពី១០ភូមិ ក្នុងឃុំស្តៅកោង ស្រុកបាភ្នំ បានជួបជុំប្រមូលផ្តុំគ្នានៅ៤ទីតាំង ផ្សេងគ្នាសរុប ៧១នាក់ តំណាងឱ្យគ្រួសារជួបការលំបាកដោយសារផលប៉ះ ពាល់ជំងឺកូវីដ១៩។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារក៏បានជូនអំណោយមួយចំនួនដល់ប្រជាពលរដ្ឋរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ទឹកសុទ្ធ ម៉ាស់ពាក់មុខ សាប៊ូលាងដៃ និងថវិកាមួយចំនួនផង។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១