គណៈប្រតិភូក្រសួងមុខងារសាធារណៈដឹកនាំដោយឯកឧត្ដម ហង្ស ឆាំឆាន រដ្ឋលេខាធិការ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក រីម សារ៉ាត ជាអនុប្រធានការិយាល័យនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ក្រសួងមុខងារសាធារណៈ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០
រាជធានីភំ្នពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្ដម ហង្ស ឆាំឆាន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធលោក រីម សារ៉ាត ជាអនុប្រធានការិយាល័យនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៅសង្តាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។