ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត អញ្ជើញចូលរួមពិធីបុណ្យសពលោក សួស ស៊ាងអូន ប្រធានការិយាល័យ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ


រាជធានីភំ្នពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ រួមមាន៖ លោកជំទាវ វ៉ាន់ ម៉ារា លោកជំទាវ សៅ សុគន្ធារី ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន ឯកឧត្តម ហង្ស ឆាំឆាន ឯកឧត្តម រឿង រដ្ឋា ឯកឧត្តម ឬទ្ធី សុគន្ធារិទ្ធ ឯកឧត្តម ហែម មគ្គផល ព្រមទាំងអស់លោក លោកស្រីដែលជាមន្ត្រីរាជការក្រសួងមុខងារសាធារណៈជាច្រើនរូបទៀត បានអញ្ជើញចូលរួមពិធីបុណ្យសពលោក សួស ស៊ាងអូន ប្រធានការិយាល័យ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ ស្ថិតនៅវត្តទួលអស់លោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១