ឯកឧត្តម ព្រុំ សុខា បានអនុញ្ញាតឱ្យក្រុមការងារ ស.ស.យ.ក ក្នុងវិស័យមុខងារសាធារណៈចូលជួបសម្តែងការគួរសម និងគោរពជូនពរឆ្នាំថ្មី

រាជធានីភ្នំពេញ៖នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការនិងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកវិស័យមុខងារសាធារណៈ ដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យមុខងារសាធារណៈ ចូលជួបសម្តែងការគួរសមនិងគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ គ.ស ២០២០ សូមវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោះប្រទានពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរ ជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី និងក្រុមគ្រួសារ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១