សិស្សមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាលចុះ អប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យការឆ្លង ជំងឺកូវីដ១៩

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ១រោចខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅខាងមុខសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល ក្នុងកម្មវិធីសង្គមរបស់ខ្លួនបានចុះអប់រំផ្សព្វផ្សាយពី វិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ១៩ និងចែកជូនអាល់កុលសាដៃ ក្នុងម្នាក់បានមួយដបដល់បងប្អូនដូចជា អ្នករកស៊ីរត់ស៊ីក្លូ កម្មករសំណង់ ម៉ូតូឌុប អ្នកបើកបរម៉ូតូកង់បី និងបងប្អូនដទៃទៀត ចំនួន២៥០នាក់ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាត កូវីដ១៩។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១