ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបប្រជុំសំណេះសំណាលការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបប្រជុំសំណេះសំណាលការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបប្រជុំសំណេះសំណាលការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុទាំងមូលត្រូវមានសាមគ្គីភាព ស្មោះត្រង់ចំពោះវិជ្ចាជីវៈ រួបរួមគ្នាធ្វើការដើម្បីប្រយោជន៍រួមរបស់អង្គភាព និងបង្កើនការយកចិត្តទុកដាក់ចំពោះការថែរក្សាសុខភាពនិងអនាម័យផ្ទាល់ខ្លួនខ្ពស់ សំដៅទប់ស្កាត់ការឆ្លងជំងឺផ្សេងៗពិសេសជំងឺកូវីដ១៩។ ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការអំពាវនាវដល់មន្ត្រីរាជការយើងចូលរួមដោយស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំក្នុងការបរិច្ចាគថវិកាផ្ទាល់ខ្លួនជាមួយនឹងគណៈកម្មជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងប្រជាជនយើងទាំងអស់គ្នាផងដែរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១