ពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រ វគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្ត្រទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍” នៅទីស្តីការក្រសួងមុខងារសាធារណៈ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែវិច្ឆិកា ​ឆ្នាំ​​២​​០​​​​១​​​៩ ​​​​​​​​​ឯកឧត្តម ​​​​​ថោ​ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រ វគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្ត្រទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍” នៅទីស្តីការក្រសួងមុខងារសាធារណៈ។

វគ្គបណ្តុះបណ្តាលនេះ​ ត្រូវបានរៀបចំឡើង ដើម្បីបង្កើនចំណេះដឹង ចែករំលែកបទពិសោធន៍​ និងអភិវឌ្ឍន៍សមត្ថភាពទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធដល់មន្រ្តីរាជការក្រសួងមុខងារសាធារណៈ សម្រាប់ជាមូលដ្ឋានអនុវត្តការងារជាមួយដៃគូពាក់ព័ន្ធនានា​ ក្នុងពេលបច្ចុប្បន្ន​ និងអនាគតប្រកបដោយប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ លោក លោកស្រី អធិការ ប្រធានអង្គភាព ប្រធាននាយកដ្ឋាន ចំណុះសាលាភូមិន្ទរដ្ឋបាល និង អគ្គនាយកដ្ឋាននៃក្រសួងមុខងារសាធារណៈ ព្រមទាំងឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត សរុបចំនួន ៦០ នាក់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១