សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមុខងារសាធារណៈ ប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតលើកទី៤ និងខ្លឹមសារកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការនិងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកវិស័យមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតលើកទី៤ និងខ្លឹមសារកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំទ្បើងក្នុងគោលបំណងដើម្បីយល់ដឹងនិងជ្រួតជ្រាបអំពីវឌ្ឍនភាពការងារ និងទិសដៅការងារបន្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ។ នៅក្នុងពិធីនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ពីការជំរុញពង្រឹងអង្គការចាត់តាំងរបស់ ស.ស.យ.ក ក្នុងវិស័យមុខងារសាធារណៈ និងស្នើឱ្យសមាជិក សមាជិកាទាំងអស់ បន្តយកចិត្តទុកដាក់ និងរឹតបន្តឹងខ្លួនដើម្បីផ្តល់ភាពជាគំរូ ព្រមទាំងបន្តពង្រឹងនូវសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែប្រសើរ។ សូមគូសបញ្ជាក់ផងដែរថា ពិធីផ្សព្វផ្សាយនេះរៀបចំឡើងដោយ លេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមុខងារសាធារណៈ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដែលមានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ក្នុងវិស័យមុខងារសាធារណៈ និងយុវជនក្រសួងមុខងារសាធារណៈ សរុបប្រមាណជាង ១០០នាក់។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១