សិក្ខាសាលាពិគ្រោះយោបល់លើឯកសារណែនាំស្តីពី ការរៀបចំការពិពណ៌នាមុខតំណែង

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឈុន សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាន គ.ក.រ នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារណែនាំស្តីពី ការរៀបចំការពិពណ៌នាមុខតំណែង ដែលបានរៀបចំទ្បើងក្នុងគោលបំណងដើម្បីជំរុញ និងពន្លឿនការរៀបចំឯកសារណែនាំស្ដីពីការរៀបចំការពិពណ៌នាមុខតំណែងឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ សិក្ខាសាលានេះរៀបចំដោយលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងមុខងារសាធារណៈ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដែលមានសមាសភាពចូលរួមពី ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ សរុបចំនួន ៥០រូប ក្នុងនោះស្ត្រី ១៥រូប។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១