សិក្ខាសាលាផ្សព្វផ្សាយ​ ទស្សនាទាននៃការកែលម្អគុណភាពសេវាសាធារណៈនិងការដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទផ្តល់ព័ត៌មានសេវាសាធារណៈនិងគេហទំព័រច្រកទ្វារអេឡិចត្រូនិកផ្តល់ព័ត៌មានសេវាសាធារណៈ​


ខេត្តកំពត៖ កាលព្រឹកថ្ងៃច័ន្ទ​ ០៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាការកែទម្រង់រដ្ឋបាលសាធារណៈ​ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ ទស្សនាទាននៃការកែលម្អគុណភាពសេវាសាធារណៈនិងការដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទផ្តល់ព័ត៌មានសេវាសាធារណៈនិងគេហទំព័រច្រកទ្វារអេឡិចត្រូនិកផ្តល់ព័ត៌មានសេវាសាធារណៈ​ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់​ ខេត្តកំពត។ សិក្ខាសាលានេះមានគោលបំណងដើម្បីបញ្រ្ជាបទស្សនាទានការកែលម្អគុណភាពសេវាសាធារណៈនិងផ្សព្វផ្សាយបន្តកម្មវិធីផ្តល់ព័ត៌មានសេវាសាធារណៈតាមរយៈស្មាតហ្វូន(Mobile App)និងគេហទំព័រច្រកទ្វារអេឡិចត្រូនិកផ្តល់ព័ត៌មានសេវាសាធារណៈ(Public Service GATE WAY)។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១