វគ្គបណ្តុះបណ្តាលស្តីពី “ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ”
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណ: អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងលេខាធិកាដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ” ក្រោមការដឹកនាំដោយឯកឧត្តម គង់ សុភី អគ្គនាយក អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដោយមានសមាសភាពចូលរួមពី ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្ដី នៃក្រសួងមុខងារសាធារណៈ សរុបប្រមាណ៦១នាក់ ស្រ្ដី២៧ នាក់។ កម្មវិធីនេះនិងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់មន្ដ្រីរាជការផ្ទៃក្នុងរបស់ក្រសួងមុខងារសាធារណៈ ពាក់ព័ន្ធនឹងការគ្រប់គ្រង ការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងទស្សនទានសំខាន់ៗនៃការកែទម្រង់រដ្ឋបាលសាធារណៈ។