ទស្សនកិច្ចសិក្សាស្ដីពី “សវនកម្មលើកម្លាំងពលកម្ម និងកម្មវិធីផែនការកម្លាំងការងារ”
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៩ ព្រឹក នៅទីស្ដីការក្រសួងមុខងារសាធារណៈ ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំទស្សនកិច្ចសិក្សាស្ដីពី “សវនកម្មលើកម្លាំងពលកម្ម និងកម្មវិធីផែនការកម្លាំងការងារ” ដោយមានការអញ្ជើញចូលរួមមកពីនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នាយកដ្ឋានគ្រប់គ្រងក្របខណ្ឌ នាយកដ្ឋានសវនកម្មផ្ទៃក្នុង និង អង្គការផលិតភាពអាស៊ី (APO) សរុបចំនួន ២២នាក់។ ក្នុងកិច្ចប្រជុំនេះមានគោលបំណង ផ្ដល់ចំណេះដឹង បទពិសោធន៍ និងការណែនាំពីគោលនយោបាយ នីតិវិធីបង្កើតឯកសារ និងការរៀបចំផែនការលើការគ្រប់គ្រងធនធាននៃកម្លាំងពលកម្មនៅក្នុងអង្គភាពទាំងវិស័យសាធារណៈ និងវិស័យឯកជន។