កម្មវិធីចូលរួមធ្វើបទបង្ហាញអំពីគេហទំព័រ និងកម្មវិធី Application Mobile សម្រាប់ធ្វើការតេស្តសមត្ថភាព សិស្សត្រៀមប្រទ្បងបាក់ឌុប


ខេត្តក្រចេះ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ បានអញ្ជើញចូលរួមដឹកនាំលោកគ្រូឧទ្ទេសនាមដោយ លោក ងន់ ម័រ ប្រធាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បីចូលរួមធ្វើបទបង្ហាញអំពីគេហទំព័រ​ (www.bacii.moeys.gov.kh) និងកម្មវិធី Application Mobile (MoEYS App Scan) សម្រាប់ធ្វើការតេស្តសមត្ថភាព សិស្សត្រៀមប្រទ្បងបាក់ឌុប នៅវិទ្យាល័យ​ ហ៊ុន​ សែន​ កន្ទួត វិទ្យាល័យព្រះមហាក្សត្រីយានី កុសុមៈ និងវិទ្យាល័យថ្មគ្រែ​ នៅខេត្តក្រចេះ នាព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ។ គូសបញ្ជាក់ផងដែរ គេហទំព័រ និងកម្មវិធី Application Mobile នេះ​ មានលំហាត់ និងសំណួរ ដែលអាចឱ្យសិស្សានុសិស្សអនុវត្តការវាស់ស្ទង់សមត្ថភាពខ្លួន​ឯង និងការពង្រឹងសមត្ថភាពលើមុខវិជ្ជា ដែលមានក្នុងប្រព័ន្ធនេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម​ នាយកសាលា​ បានឧបត្ថម្ភកុំព្យូទ័រ ១ គ្រឿង ជូនវិទ្យាល័យ​ ហ៊ុន​ សែន​ កន្ទួត និងវិទ្យាល័យថ្មគ្រែ​ និងចែកសៀវភៅជូនសិស្សានុសិស្ស ចំនួន ៧ នាក់ ដែលធ្លាប់ធ្វើតេសត្តសមត្ថភាពបានពិន្ទុខ្ពស់ជាងគេប្រចាំខេត្តក្រចេះ ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១