វគ្គបណ្តុះបណ្តាល ស្តីពី «ការប្រើប្រាស់ប្រព័ន្ធបញ្ជូន និងទទួលតារាងបៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យា»

វគ្គបណ្តុះបណ្តាល ស្តីពី «ការប្រើប្រាស់ប្រព័ន្ធបញ្ជូន និងទទួលតារាងបៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យា»


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃ ព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការប្រើប្រាស់ប្រព័ន្ធបញ្ជូន និងទទួលតារាងបៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យា» ដែលនឹងប្រព្រឹត្តទៅរយៈពេល០៥លើក នៅទីស្តីការក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ដោយមានសមាសភាពចូលរួមពីចម្ងាយជាមន្ត្រីជំនាញគ្រប់គ្រងតារាងទូទាត់បៀវត្សរបស់មន្ទីរមុខងារសាធារណៈទាំង ២៥ រាជធានី-ខេត្ត ។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង មានគោលបំណងណែនាំអំពីការប្រើប្រាស់ប្រព័ន្ធបញ្ជូន និងទទួលតារាងបៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រងតារាងទូទាត់បៀវត្សមន្ត្រីរាជការស៊ីវិលឱ្យមានប្រសិទ្ធភាពខ្ពស់ និងដើម្បីធ្វើឱ្យការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការស៊ីវិលបានឆាប់រហ័ស ទាន់ពេលវេលា។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១