សិក្ខាសាលាស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងការគ្រប់គ្រងមន្រ្តីរាជការនៅខេត្តស្វាយរៀង


ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ មន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំបើកសិក្ខាសាលា ស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងការគ្រប់គ្រងមន្រ្តីរាជការ ក្រោមអធិបតីភាព ឯកឧត្តម ជុក មុន្នី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ឯកឧត្តម ស សាម៉ីឌី ទីប្រឹក្សាក្រសួងមុខងារសាធារណៈ លោក មាស ពេជ្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ លោក ហ៊ូ វតនៈ អភិបាលរងខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជំនាញ ជុំវិញខេត្តសរុបប្រមាណ ៦០០ នាក់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១