ក្រសួងមុខងារសាធារណៈចូលរួមពិធីតាំងពិព័រណ៌ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៧


រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ និងទី២៨ ខែតុលា ឆ្នាំ២០១៧នេះ ក្រសួងមុខងារសាធារណ: បានចាត់តាំងក្រុមការងារជំនាញ ចូលរួមរៀបចំពិធីតាំងពិព័រណ៌ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៧ នៅសាលសន្និបាតកោះពេជ្រ។ ពិធីនេះផ្តួចផ្តើមគំនិតរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា។ ក្នុងនោះផងដែរ ស្តង់ពិព័រណ៍ក្រសួងមុខងារសាធារណៈ ត្រូវបានរៀបចំទ្បើង ដើម្បីបង្ហាញមហាជនឱ្យជ្រួតជ្រាបពីព័ត៌មានទាក់ទងនឹងវិស័យមុខងារសាធារណៈបីចំណុចសំខាន់ៗគឺ ១-នីតិវិធីក្នុងការទទួលបានក្របខណ្ឌបម្រើការងារក្នុងក្រសួង ស្ថាប័ន ២-បង្ហាញទិន្នន័យពីតម្រូវការក្របខណ្ឌ និង ៣-បង្ហាញពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីនិងស្ថាប័ន។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១