សិក្ខា​សាលា ស្តី​ពី ”ការ​រៀប​ចំ​ចង​ក្រង​ការ​ពិពណ៌​នា​មុខ​តំណែង”


រាជធានីភ្នំពេញ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បាន​អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី ”ការរៀបចំចងក្រងការពិពណ៌នាមុខតំណែង” នៅទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ដោយមានសិក្ខាកាមចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធមកពីគ្រប់ក្រសួង-ស្ថាប័ន ។ សិក្ខាសាលានេះមានគោលបំណងសំខាន់ៗគឺ ១-ផ្តល់ការណែនាំ និងទស្សនទានស្តីពីការរៀបចំការពិពណ៌នាមុខតំណែង ២-ចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការរៀបចំណការពិពណ៌នាមុខតំណែង ៣-ប្រមូលមតិយោបល់នានាពីសិក្ខាកាមដែលបានចូលរួមសិក្ខាសាលាថ្ងៃនេះ សម្រាប់ជាធាតុចូលក្នុងការរៀបចំជាស្តង់ដារួមអប្បរមាសម្រាប់ការរៀបចំពិពណ៌នាមុខតំណែង។ ក្នុងឱកាសនេះដែរ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការរៀបចំឱ្យមានការពិពណ៌នាមុខតំណែង គឺមានសារសំខាន់ដើម្បីគាំទ្រដល់ការឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផងឱ្យមានប្រសិទ្ធភាព ជាពិសេសដើម្បីធានាដល់ការជ្រើសរើសមន្ត្រីឱ្យត្រូវចំជំនាញ និងទីកន្លែងដែលត្រូវការ ព្រមទាំងធានាបាននូវផែនការអភិវឌ្ឍសមត្ថភាព និងផែនការបន្តវេនច្បាស់លាស់។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១