កម្មវិធីការចែករំលែកចំណេះដឹងពាក់ព័ន្ធនិងបទពិសោធន៍
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, វគ្គបណ្តុះបណ្តាល | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម គង់ សុភី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ បានរៀបចំកម្មវិធីស្តីពី “ការចែករំលែកចំណេះដឹងពាក់ព័ន្ធ និងបទពិសោធន៍” ដោយមានសមាសភាពចូលរួមពីប្រធានការិយាល័យនិងអនុប្រធានការិយាល័យនៃអគ្គាធិការដ្ឋាន និងគ្រប់នាយកដ្ឋាននៃក្រសួងមុខងារសាធារណៈ ចំនួនប្រមាណ ៥០ នាក់។ កម្មវិធីនេះមានរយៈពេល ៤ ថ្ងៃ ដើម្បីចែករំលែកចំណេះដឹង បញ្ហាប្រឈម ព្រមទាំងប្រមូលធាតុចូលពីសំណាក់មន្រ្តីរាជការនៃក្រសួមុខងារសាធារណៈ ដែលបាននិងកំពុងបម្រើការងារប្រចាំថ្ងៃក្នុងវិស័យមុខងារសាធារណៈក៏ដូចជាផ្តល់បទពិសោធន៍នានាដែលវាគ្មិនទទួលបានមកពីការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗទាំងក្នុងប្រទេស និងទាំងក្រៅប្រទេស នាពេលកន្លងមក។