វគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំប្រមូល និងវិភាគទិន្នន័យ

វគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំប្រមូល និងវិភាគទិន្នន័យ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២១០៧ នៅភោជនីយដ្ឋានទន្លេបាសាក់ II ក្រសួងមុខងារសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំប្រមូល និងវិភាគទិន្នន័យ នៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ (វគ្គទី១) រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី ២៥ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ជូនដល់មន្រ្តីបង្គោលដែលជាក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៅតាមក្រសួង ស្ថាប័នចំនួន ១៥ ក្រសួង ស្ថាប័ន ដើម្បីផ្តល់ចំណេះដឹងដល់មន្ត្រីបង្គោលតាមក្រសួង ស្ថាប័ន យល់ដឹងបន្ថែមពីទស្សនទាននៃការអនុវត្តនូវប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃ និងដំណើរការក្នុងការប្រមូល វិភាគ និងបញ្ចូលទិន្នន័យទៅក្នុងរបាយការណ៍ទៅតាមទម្រង់របាយការណ៍នីមួយៗដែលបានកំណត់ក្នុងឯកសារគោលការណ៍ណែនាំស្តីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១