វគ្គ​ប​ណ្តុះ​បណ្តាល​ស្តី​ពី​ ”ការ​ទទួល​ព័ត៌​មាន​ត្រឡប់​ និង​ការ​តាម​ដាន​ការ​អនុ​វត្ត​ការ​ងារ​ដោយ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​”



រាជធានីភ្នំពេញ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីភាពក្នុង ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ”ការទទួលព័ត៌មានត្រឡប់ និងការតាមដានការអនុវត្តការងារដោយប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន” នៅទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមានកិច្ចសហការរវាង ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដើម្បីផ្តល់ចំណេះដឹងថ្មីៗ អំពីវិធីសាស្រ្តនៃការប្រមូលព័ត៌មានត្រទ្បប់ពីអ្នកប្រើប្រាស់សេវាសាធារណៈ និងវិធីសាស្ត្រនៃការតាមដានត្រួតពិនិត្យការអនុវត្តការងារផ្តល់សេវាសាធារណៈតាមរយៈទូរស័ព្ទស្មាតហ្វូន។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១