ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចំណាយពេលពេញមួយព្រឹក ដើម្បីស្តាប់ការចូលរួមមតិយោបល់ និងបទពិសោធរបស់សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល ដែលបានឆ្លងកាត់ការប្រឡងប្រជែង និងជាប់ជាជ័យលាភី

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចំណាយពេលពេញមួយព្រឹក ដើម្បីស្តាប់ការចូលរួមមតិយោបល់ និងបទពិសោធរបស់សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល ដែលបានឆ្លងកាត់ការប្រឡងប្រជែង និងជាប់ជាជ័យលាភី


នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចំណាយពេលពេញមួយព្រឹក ដើម្បីស្តាប់ការចូលរួមមតិយោបល់ និងបទពិសោធរបស់សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល ដែលបានឆ្លងកាត់ការប្រឡងប្រជែង និងជាប់ជាជ័យលាភី។ ក្រោយការសិក្សានៅសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រីទាំង២៣០រូប នឹងត្រូវទៅចេញទៅបំពេញការងារតាមមូលដ្ឋានគោលដៅរាជធានី ខេត្តដែលខ្លួនបានជ្រើសរើសរៀងៗខ្លួនក្នុងអំឡុងពេលដាក់ពាក្យចូលរួមប្រឡងប្រជែង។

បន្ទាប់ពីបានស្តាប់មតិយោបល់ និងការចែករំលែកបទពិសោធរបស់សិស្សមន្ត្រីរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “បេក្ខជនគ្រប់ៗរូប ហាក់ដូចជាបានកំពុងចែករំលែកនូវមេរៀនជីវិត ដែលឆ្លងកាត់ការតស៊ូ ពុះពារ ខិតខំប្រឹងប្រែង រហូតសម្រេចបាននូវលទ្ធផលដ៏មានតម្លៃ ហើយក្លាយខ្លួនទៅជាសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលមួយរូប ពោរពេញដោយសក្តានុពល និងជាមន្ត្រីរាជការប្រកបដោយគុណភាព។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ដោយបានរម្លឹកដល់មេរៀនជីវិតដ៏មានគុណតម្លៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានពុះពារឧបសគ្គសព្វបែបយ៉ាងចេញពីត្រកូលកសិករ ខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍសមត្ថភាព រហូតក្លាយទៅជានាយករដ្ឋមន្ត្រីមួយរូប។

សូមជម្រាបផងដែរថា សិស្សមន្ត្រីដែលកំពុងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាលនាពេលនេះ មាន២កម្រិតគឺ៖ (១) សិស្សមន្ត្រីជាន់ខ្ពស់ មានចំនួន ៥០រូប ដែលត្រូវឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេល ២ឆ្នាំ និង(២) សិស្សមន្ត្រីក្រមការ មានចំនួន ១៨០រូប ដែលត្រូវឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេល ១ឆ្នាំ មុនចេញទៅបំពេញការងារតាមគោលដៅមូលដ្ឋានរៀងៗខ្លួននៅទូទាំងប្រទេស៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១