ឯកឧត្តម ហង្ស ឆាំឆាន តំណាងដ៏ខ្ពស់ខ្ពង់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ ឧបាសិកា កៅ ផល្លា ត្រូវជាម្តាយរបស់ឯកឧត្តម រឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ

ឯកឧត្តម ហង្ស ឆាំឆាន តំណាងដ៏ខ្ពស់ខ្ពង់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ ឧបាសិកា កៅ ផល្លា ត្រូវជាម្តាយរបស់ឯកឧត្តម រឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ


នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ឆាំឆាន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពស់ខ្ពង់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធឧបាសិកា កៅ ផល្លា ត្រូវជាម្តាយរបស់ឯកឧត្តម រឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២១:៣៥នាទី ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ។


មរណភាពរបស់ឧបាសិកា កៅ ផ្លា គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក ជីដូន និងជីទូត ជាទីគោរពស្រលាញ់បំផុតរបស់គ្រួសារដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅៗ ប្រកបដោយគន្លងធម៌ និងព្រហ្មវិហារធម៌។


ក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យបំផុតជាមួយឯកឧត្តម រឿង រដ្ឋា រដ្ឋលេខាធិការ និងក្រុមគ្រួសារសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា កៅ ផល្លា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

https://www.mcs.gov.kh/wp-content/uploads/2024/03/សាររំលែកទុក្ខ-3.pdf

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១