ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អញ្ជើញចូលរួមការផ្សព្វផ្សាយស្តីពី “ការប្រឡងជ្រើសរើសក្របខណ្ឌរដ្ឋដល់និស្សិត” នៅនៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប

ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អញ្ជើញចូលរួមការផ្សព្វផ្សាយស្តីពី “ការប្រឡងជ្រើសរើសក្របខណ្ឌរដ្ឋដល់និស្សិត” នៅនៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ បានអញ្ជើញចូលរួមក្នុងការផ្សព្វផ្សាយស្តីពី “ការប្រឡងជ្រើសរើសក្របខណ្ឌរដ្ឋដល់និស្សិត”នៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិតប្រមាណ ៣៨០នាក់ គោលបំណងនៃការផ្សព្វផ្សាយគឺ ដើម្បីឱ្យនិស្សិតមានការយល់ដឹងពី៖
១- ក្រសួងមុខងារសាធារណៈ
២- ការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការស៊ីវិលតាមរយៈក្រសួង ស្ថាប័ន
៣- ការជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលតាមរយៈសាលាភូមិន្ទរដ្ឋបាល
៤- អត្ថប្រយោជន៍ជាមន្ត្រីរាជការស៊ីវិល។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១