ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញពិនិត្យ និងចុះហត្ថលេខាលើប្រកាសលទ្ធផលប្រឡងមន្រ្តីពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំណាក់កាលទី១ (វិញ្ញាសាសរសេរលើកទី១)

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញពិនិត្យ និងចុះហត្ថលេខាលើប្រកាសលទ្ធផលប្រឡងមន្រ្តីពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំណាក់កាលទី១ (វិញ្ញាសាសរសេរលើកទី១)


ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងចុះហត្ថលេខាសម្រេចលើលទ្ធផលរបស់បេក្ខជនប្រឡងជាប់នៅក្នុងដំណាក់កាលទី១ (វិញ្ញាសាសរសេរលើកទី១) នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមជម្រាបថា សម្រាប់ថ្ងៃនេះក្រុមការងាររៀបចំការប្រឡងប្រជែងបានប្រើប្រាស់រយៈពេលជិត ១៥ម៉ោង ក្នុងដំណើរការកែវិញ្ញាសាបេក្ខជន ប្រកបដោយឆន្ទៈមោះមុត យកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចចេញប្រកាសលទ្ធផលជាប់នៅដំណាក់កាលទី១ ជូនដល់បេក្ខជនប្រឡង ក៏ដូចជាសាធារណជនគ្រប់រូប ទទួលជ្រួតជ្រាប និងសម្រេចតាមការគ្រោងទុករបស់គណៈកម្មការរៀបចំការប្រឡងប្រជែង។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១