ស្របពេលដែលគណៈកម្មការមួយក្រុម កំពុងរៀបចំដំណើរការការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤
ស្របពេលដែលគណៈកម្មការមួយក្រុម កំពុងរៀបចំដំណើរការការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ក្រុមការងារមួយក្រុមផ្សេងទៀត ក៏កំពុងតែត្រួតពិនិត្យ និងរៀបចំមណ្ឌលប្រឡង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ទាំងនេះ គឺសុទ្ធតែជាការអនុវត្តអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ពោលគឺធ្វើយ៉ាងណា ធ្វើឱ្យដំណើរការរៀបចំការប្រឡងប្រជែងប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។