សេចក្តីជូនដំណឹងស្តីពីការបើកទទួលពាក្យប្រកួតប្រជែង “2026 United Nations Public Service Awards”


ក្រសួងមុខងារសាធារណៈ សូមជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ជ្រាបថា លេខាធិការដ្ឋាននៃអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកឱ្យរដ្ឋជាសមាជិកនៃ អ.ស.ប ទាំងអស់ ដាក់ពាក្យប្រកួតប្រជែង “United Nations Public Service Awards (UNPSA)” ឆ្នាំ២០២៦។

គ្រប់អង្គភាពផ្តល់សេវាសាធារណៈទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមប្រកួតប្រជែង ដោយជ្រើសរើសគំនិតផ្តួចផ្តើមនៃប្រធានបទមួយក្នុងចំណោមប្រធានបទ ចំនួន៤ ដូចខាងក្រោម ៖

– Delivering inclusive and equitable services to leave no one behind;

– Gender-responsive public services;

– Transparent and accountable public institutions to achieve the SDGs;

– Participation and public engagement for inclusive decision-making.

ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានបំណងចង់ចូលរួមប្រកួតប្រជែង UNPSA ក្នុងឆ្នាំ២០២៦ ខាងមុខនេះ ត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ តាមរយៈតំណរភ្ជាប់៖

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១