សេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក

អត្ថបទសង្ខេប៖


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការចំនួន ៣៦កន្លែង ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប។

👉 បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យប្រឡងប្រជែងតាមរយៈប្រព័ន្ធអនឡាញ ដោយអាចស្តេន QR Code ឬចូលទៅកាន់ គេហទំព័រ https://go.gov.kh/era/mcs-run-taek ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

👉 បញ្ជាក់ ៖

១. ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះ អនឡាញតាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs-run-taek ឬអ៊ីម៉ែលសាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងឆ្លៀតផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះដែលគ្រប់គ្រងដោយក្រសួងមុខងារ សាធារណៈតែប៉ុណ្ណោះ។

២. ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧ និង ០៩៦ ៩៣៣ ៣៤៤១ រៀងរាល់ម៉ោងធ្វើការ។

៣. គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់៕


ទាញយកឯកសារ៖ PDF File: ទាញយក | Download 540 KB

ចំនួនអ្នកទស្សនា៖​ 1270 Views

ត្រទ្បប់ក្រោយ៖

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១