សូមជម្រាបដល់សាធារណជន និងអ្នកសារព័ត៌មាន ឱ្យបានជ្រាបថា ក្រសួងមុខងារសាធារណៈ នឹងរៀបចំសន្និសីទសារព័ត៌មមាន ស្តីពី«ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» ក្នុងគោលបំណងផ្តល់ជាវឌ្ឍនភាពព័ត៌មានជុំវិញដំណើរការនៃការអនុវត្ត ព្រមទាំងសមិទ្ធផលជាជំហានៗ ដែលសម្រេចបានកន្លងមក


សន្និសីទសារព័ត៌មាន នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការកេន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.)។ នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០ៈ០០នាទីព្រឹក។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួមយកព័ត៌មាន សូមទាក់ទង លោកស្រី នង ចន្ទី តាមរយៈលេខទូរស័ព្ទ ០៧០ ៨៧១ ៨៨៩ ឬ កញ្ញា យុទ្ធ ស្រីរ័ត្ន តាមរយៈលេខទូរស័ព្ទ ០១០ ៣៦២ ៣៩០៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១