សាលាភូមិន្ទរដ្ឋបាល មានកិត្តិយសសូមជូនដំណឹងដល់មន្ត្រីរាជការ យោធិន មន្ត្រីនគរបាលជាតិ និងមន្ត្រីបម្រើការងារក្នុងអង្គភាពស្វយ័ត ទាំងអស់មេត្តាជ្រាបថា សម្រាប់ឆ្នាំ២០២៥ សាលាភូមិន្ទរដ្ឋបាល នឹងរៀបចំជ្រើសរើសសិក្ខាកាម សម្រាប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី


សាលាភូមិន្ទរដ្ឋបាល មានកិត្តិយសសូមជូនដំណឹងដល់មន្ត្រីរាជការ យោធិន មន្ត្រីនគរបាលជាតិ និងមន្ត្រីបម្រើការងារក្នុងអង្គភាពស្វយ័ត ទាំងអស់មេត្តាជ្រាបថា សម្រាប់ឆ្នាំ២០២៥ សាលាភូមិន្ទរដ្ឋបាល នឹងរៀបចំជ្រើសរើសសិក្ខាកាម សម្រាប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី សិក្សាតាម ប្រព័ន្ធអនឡាញលើកទី១ រួមមាន៖

១. វគ្គ ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត (រយៈពេល ៣០ម៉ោង)

២. វគ្គ ការងារការិយាល័យ (រយៈពេល ១៥ម៉ោង)

៣- វគ្គ អក្សរសាស្ត្រខ្មែរក្នុងរដ្ឋបាលសាធារណៈ (រយៈពេល ១៥ម៉ោង)

៤- វគ្គក្រមសីលធម៌មន្ត្រីរាជការ (រយៈពេល ១៥ម៉ោង)


👉 មន្ត្រីរាជការ យោធិន និងមន្ត្រីនគរបាលជាតិ ត្រូវមានលិខិតបញ្ចូលក្របខណ្ឌ ឬលិខិតដែលមានតម្លៃស្មើ


👉 មន្ត្រីបម្រើការងារក្នុងអង្គភាពស្វយ័ត ត្រូវមានវិញ្ញាបនបត្ររដ្ឋបាល ចេញដោយប្រធានអង្គភាពសាមី (មានសុពលភាពមិនលើសពី៣ខែ)


👉 ចំនួនសិក្ខាកាមដែលជ្រើសរើសចូលសិក្សាវត្តខាងលើមានចំនួនមិនលើសពី ៤០នាក់ ក្នុង១ក្រុម ដែលសិក្សាថ្ងៃចន្ទ-ពុធ-សុក្រ ឬថ្ងៃសៅរ៍-អាទិត្យ


👉 មន្ត្រីរាជការ យោធិន មន្ត្រីនគរបាលជាតិ និងមន្ត្រីបម្រើការងារក្នុងអង្គភាពស្វយ័ត ដែលមានបំណងសិក្សាវគ្គខាងលើ អាចចុះឈ្មោះសិក្សា តាមរយៈប្រព័ន្ធអនឡាញដោយចូលទៅកាន់តំណភ្ជាប់ https://go.gov.kh/era/lctraining25 ឬតាមរយៈ QR Code គិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧ម៉៣០នាទី។


👉 សូមបញ្ជាក់៖

ក. ការទទួលបានសិទ្ធិចូលសិក្សា បន្ទាប់ពីពិនិត្យត្រឹមត្រូវលើលក្ខខណ្ឌរបស់បេក្ខជនរួចរាល់ សាលានឹងផ្តល់ព័ត៌មានត្រឡប់ជូនបេក្ខជន តាមរយៈអ៊ីម៉ែលរបស់សាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្តបន្ទាប់ពីក្រុមការងារដែលបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។

ខ. សាលាភូមិន្ទរដ្ឋបាលនឹងរៀបចំបើកវគ្គនីមួយៗ តាមចំនួនដែលបានកំណត់ជូនខាងលើ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១