សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៦ពាន់គ្រួសារ នៅខេត្តព្រៃវែង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៦ពាន់គ្រួសារ នៅខេត្តព្រៃវែង


(ព្រៃវែង)៖ នៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជចំនួន៦.១១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង។ ពិធីសំណេះសំណាលនេះ ត្រូវបានធ្វើឡើងនៅមុខស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង​។ ក្នុងកម្មវិធីនោះ ក៏មានវត្តមាន​ ឯកឧត្ដម​ ព្រុំ​ សុខា​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១