វិញ្ញាសាទី៣ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ​ ចាប់ផ្តើម


ញ្ញាសាវប្បធម៌ទូទៅ ដែលជាវិញ្ញាសាចុងក្រោយ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើម។ ដើម្បីជាសក្ខីភាព ឯកឧត្តមបណ្ឌិត នូវ សុខសម្បត្តិ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈមេប្រយោគ បានអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូប ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន នៃគណៈកម្មការពាក់ព័ន្ធ ព្រមទាំង តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១