“លើសពីភាពឈ្នះ ឬចាញ់ ចលនាប្រកួតប្រជែង នឹងនាំមកនូវការរីកចម្រើនទាំងអស់គ្នា”
ក្នុងឆ្នាំ២០២៤ អង្គភាពចំនួន១០៤៧ បានដាក់ពាក្យចូលរួមប្រកួតប្រជែង ដើម្បីក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤ ក្នុងកម្រិតមត្តេយ្យសិក្សា និងវិទ្យាល័យ សម្រាប់វិស័យអប់រំ និងមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងកម្រិត៣ សម្រាប់វិស័យសុខាភិបាល។ អង្គភាពនីមួយៗ ត្រូវឆ្លងកាត់ ការវាយតម្លៃដំណាក់កាលថ្នាក់ក្រុង ស្រុក ខណ្ឌ ដំណាក់កាលថ្នាក់រាជធានី ខេត្ត និងដំណាក់កាលថ្នាក់ជាតិ ដើម្បីទទួលបាននូវចំណាត់ថ្នាក់ផ្លូវការចុងក្រោយ។
ពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។
សូមអញ្ជើញទស្សនាវីដេអូ ចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់បេក្ខភាពទាំង២៥ ចុងក្រោយ លើការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤។
តើអង្គភាពណា ស្ថិតនៅក្នុងខេត្តណា នឹងក្លាយជាម្ចាស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤?