ព្រលឹមស្រាងៗ គណៈកម្មការរៀបចំការប្រឡងប្រជែង បានមកដល់មណ្ឌលប្រឡងនៃសាលាភូមិន្ទរដ្ឋបាល ដើម្បីរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣


ព្រលឹមស្រាងៗ គណៈកម្មការរៀបចំការប្រឡងប្រជែង បានមកដល់មណ្ឌលប្រឡងនៃសាលាភូមិន្ទរដ្ឋបាល ដើម្បីរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាលលើវិញ្ញាសាសរសេរលើកទី២ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ប្រឡងប្រជែងជ្រើសរើសមន្រ្តីប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ជូនទៅដល់ប្រជាពលរដ្ឋដែលជាបេក្ខជន។

ខណៈពេលនេះ ដំណើរការនៃការតាក់តែងវិញ្ញាសាបាននិងកំពុងចាប់ផ្តើមរៀបចំដូចសព្វមួយដង ស្របតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ លើការតាក់តែងវិញ្ញាសា ដើម្បីដាក់ជាជម្រើសវិញ្ញាសា ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើស និងសម្រេច យកវិញ្ញាសា ១ជម្រើសចុងក្រោយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១