ប្រជាពលរដ្ឋទទួលបានការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ


សូមអបអរសាទរ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានរៀបចំនូវប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល និងបានពង្រីកនូវវិសាលភាពដោយបញ្ចូលសេវាចំនួន៧ បន្ថែមទៀត។

សេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន៖ ៤សេវាស្តីពីការចុះបញ្ជីផលិតផលយានយន្ត និងគ្រឿងបន្លាស់, ២សេវាស្តីពីការចុះបញ្ជីឧបករណ៍មាត្រាសាស្ត្រ និង ១សេវាស្តីពីការចុះបញ្ជីអង្គភាពវាយតម្លៃភាពអនុលោម។ សេវាសាធារណៈទាំង ៧ នេះ បំពេញបន្ថែមលើការដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល របស់ក្រសួង ដែលបានចាប់ផ្តើមដំណាក់កាលទីមួយនៅឆ្នាំ២០២៤ និងរួមមានសេវាស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, សេវាស្នើសុំវិញ្ញាបនបត្រដំណើរការសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម (ថ្មី/បន្ត), និងសេវាស្នើសុំប្រកាសបង្កើតរោងចក្រ។

សាធារណជនអាចស្វែងរកព័ត៌មានផ្សេងៗ ដែលក្រសួងបានដាក់ឱ្យដំណើរការមុខងារស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័ររបស់ខ្លួនរួមមាន៖ 👉 ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល៖ https://services.misti.gov.kh 👉 ថ្នាលស្វែងរកព័ត៌មានស្តង់ដារកម្ពុជា៖ https://misti.gov.kh/standards 👉 ថ្នាលស្វែងរកព័ត៌មានចុះបញ្ជីផលិតផល (ច.ប.ផ)៖ https://misti.gov.kh/product-license-registration

ក្រៅពីការផ្តល់សេវាសាធារណៈ តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង ស្ថាប័នរដ្ឋផ្សេងៗទៀត បានយកចិត្តទុកដាក់យ៉ាងសកម្មលើការរៀបចំប្រព័ន្ធផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋកាន់តែប្រសើរ កាន់តែគៀក និងមានភាពងាយស្រួលបន្ថែមទៀត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១