បេក្ខជន ៨០៨នាក់ (ស្រី ៤៤៦នាក់) ដែលប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ បានមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២)


បេក្ខជន ៨០៨នាក់ (ស្រី ៤៤៦នាក់) ដែលប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ បានមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) ដែលនឹងចាប់ផ្តើមដំណើរការប្រឡងនៅម៉ោង ១២:០០នាទី លើវិញ្ញាសាជំនាញពន្ធដារ។

បេក្ខជន ត្រូវបានគណៈកម្មការប្រឡង និងក្រុមការងារពាក់ព័ន្ធ ពិនិត្យរកសំណៅឯកសារ និងសម្ភារហាមឃាត់មុនឱ្យបេក្ខជនចូលបន្ទប់ប្រឡង ដោយមានការសម្របសម្រួល និងផ្តល់ព័ត៌មានផ្សេងៗពីក្រុមយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១