បេក្ខជន ៥រូប បានដាក់ពាក្យស្នើសុំពិនិត្យសន្លឹកកិច្ចការ ហើយពេញចិត្តទទួលយកលទ្ធផល


យោងតាមនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ដែលអនុញ្ញាតឱ្យមានការស្នើសុំពិនិត្យសន្លឹកកិច្ចការរបស់ខ្លួនក្រោយលទ្ធផលបានប្រកាស បេក្ខជនចំនួន ៥រូបបានដាក់ពាក្យមកកាន់គណៈកម្មការរៀបចំប្រឡងប្រជែងដើម្បីស្នើសុំពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន ក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំដែលបានប្រកាសលទ្ធផលរួចរាល់។

ជាលទ្ធផលបេក្ខជនទាំង ៥រូបបានបង្ហាញនូវការពេញចិត្ត និងអស់ចិត្តរបស់ខ្លួនក្រោយពីបានពិនិត្យសន្លឹកកិច្ចការ និងព្រមទទួលស្គាល់លទ្ធផលដែលគណៈកម្មការបានប្រកាសជាផ្លូវការ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១