«បើផលដែលកើតចេញពីបុណ្យរបស់ខ្ញុំមានមែន​ ជាតិក្រោយៗសូមឱ្យខ្ញុំឆាប់កើតនៅកម្ពុជាទៀត» នេះជាសម្រង់ឃ្លាមួយ​ នៅក្នុងវិញ្ញាសាសរសេរតាមអាន «សំណេរអង្គរ» លើកទី២

ព្រឹកនេះ នៅខាងមុខប្រាសាទអង្គរវត្ត មានការរៀបចំព្រឹត្តិការណ៍ប្រកួតការសរសេរតាមអាន «សំណេរអង្គរ» ជាលើកទី២ ក្រោមសហធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា។

ព្រឹត្តិការណ៍នេះ មានបេក្ខជនចូលរួមចំនួន ១,២២០អង្គ/នាក់ ក្នុងនោះក៏មានបរទេសផងដែរ និងមានព្រះសង្ឃ ៨២អង្គ ដេលនិមន្តពីខេត្តបាត់ដំបងមានច្រើនជាងគេចំនួន ២៤អង្គ, សៀមរាប ១៦អង្គ, បន្ទាយមានជ័យ ៩អង្គ, រាជធានីភ្នំពេញ ៦អង្គ, កំពង់ចាម ៥អង្គ, កណ្ដាល និងត្បូងឃ្មុំ ៤អង្គដូចគ្នា។ បេក្ខជនចាស់ជាងគេ មានអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេ មានអាយុ ៦ឆ្នាំ។ ការប្រកួតនេះ មានគណៈកម្មការចូលរួមកែវិញ្ញាសាចំនួន ៦០នាក់ ដោយជ្រើសរើសម្ចាស់ជ័យលាភីចំនួន ៦នាក់ ដែល ៣នាក់ សម្រាប់បេក្ខជនអាយុចាប់ពី ១៩ឆ្នាំឡើង និង ៣នាក់ សម្រាប់បេក្ខជនអាយុចាប់ពី ១៨ឆ្នាំចុះក្រោម៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១