ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥


ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយនៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមសម្តែងនូវមនោសញ្ចេតនាគោរព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះទឹកចិត្តដ៏មោះមុត និងសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចមហាបវរធិបតី ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និង បទពិសោធប្រកបដោយឆន្ទៈអង់អាចក្លាហានបំផុត ក្នុងការ បំពេញបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ប្រកបដោយភាពស្វាហាប់ ភាពប្រាកដនិយម និងមានចក្ខុវិស័យវែងឆ្ងាយ សម្រេចឱ្យបាននូវការបន្តថែរក្សានូវអធិបតេយ្យភាព សុខសន្តិភាព ស្ថិរភាពនយោបាយ ធ្វើឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍគ្រប់វិស័យក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។

ជាថ្មីម្តងទៀត ក្នុងវេលាប្រកបដោយសិរីសួស្តីនៃមង្គលាភិរម្យនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រ័យកែវទាំងបី សូមជួយថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១