ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងមុខងារសាធារណៈ សូមចូលរួមសម្តែងមនោសញ្ចេតនាប្រកបដោយក្តីគោរពស្រឡាញ់ និងសោមនស្សរីករាយ ជូនចំពោះ សម្ដេចមហាបវរធិបតី


ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃការចម្រើនជន្មាយុគម្រប់៤៧ ឈានចូល ៤៨ឆ្នាំ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងមុខងារសាធារណៈ សូមចូលរួមសម្តែងមនោសញ្ចេតនាប្រកបដោយក្តីគោរពស្រឡាញ់ និងសោមនស្សរីករាយ ជូនចំពោះ សម្ដេចមហាបវរធិបតី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ និងជន្មាយុយឺនយូរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យតេជះបារមី និងទេពតារក្សាព្រះរាជាណាចក្រកម្ពុជា តាមជួយទ្រទ្រង់បីបាច់ថែរក្សា ប្រោះព្រំ ប្រសិទ្ធពរជ័យសព្វសាធុការ ជូន សម្ដេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំង បុត្រា បុត្រីជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំ អភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាក្នុងបរិយាកាសសុខសន្តិភាពដ៏រឹងមាំ និងយូរអង្វែងតរៀងទៅ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១