ថ្ងៃនេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីភាពពិធីបើកការប្រកួតបាល់ទាត់សប្បុរសធម៌រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ ក្រោមមូលបទ «យេីងរួមគ្នាបរិច្ចាគឈាម១០០០សាក់ សង្រ្គោះជីវិត»
ស្ថិតនៅ៖ ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥

លើសពីការអញ្ជើញចូលរួមជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមបរិច្ចាគឈាម ជាមួយអ្នកចូលរួមផ្សេងទៀតក្នុងគោលដៅរួមគ្នាបរិច្ចាគឈាម១០០០សាក់។ កម្មវិធីបរិច្ចាគឈាមនេះចាប់ផ្តេីមនៅវេលាម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ៥:៣០នាទីល្ងាច នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។
សូមអញ្ជើញចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តទាំងអស់គ្នា ផ្តល់ឈាមផ្តល់ក្តីស្រឡាញ់ ផ្តល់ឈាមផ្តល់ក្តីសង្ឃឹម៕