តើអ្នកដឹងទេ?
ស្ថិតនៅ៖ ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤




ការតាក់តែងវិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសុខាភិបាល ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ដែលប្រព្រឹត្តទោនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នាមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។
គ្រូតាក់តែងវិញ្ញាសា ៥០រូប ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈមេប្រយោគ បានជ្រើសរើសមុនមួយថ្ងៃនៃថ្ងៃប្រឡង ចេញពីសមាសភាព ១០០រូប នៃបញ្ជីឈ្មោះដែលក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បានបញ្ជូនមកក្រសួងមុខងារសាធារណៈ។