តើអ្នកដឹងទេ?



ថ្ងៃស្អែកនេះ ប្រព័ន្ធចុះឈ្មោះសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងត្រូវបិទបញ្ចប់ការទទួលពាក្យនៅវេលាម៉ោង ១៧:០០នាទីជាកំហិត តាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcstax និងស្តេន QR Code
👉 ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធិប្រឡង និងដាក់ស្នើរួចហើយ សូមចូលទៅកាន់គេហទំព័រ sms.era.gov.kh ដើម្បីទទួលបានព័ត៌មានតាមរយៈសារឆ្លើយតបនិងបំពេញលក្ខខណ្ឌបន្ត។
👉 អនុគណៈកម្មការទទួលពាក្យ និងទទួលស្គាល់បេក្ខជន នឹងរៀបចំបញ្ជីឈ្មោះបេក្ខជន ដើម្បីដាក់ឱ្យ បេក្ខជន ធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួន តាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcstax និងស្តេន QR Code ចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០១០ ៤១១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧, ០៩៦ ៩៣៣ ៣៤៤។