តើអ្នកដឹងទេ? ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា មានបេក្ខជនសរុប ១០,៥១១នាក់ មកពី ២៥រាជធានី-ខេត្ត


👉 សម្រាប់វិញ្ញាសាសរសេរលើកទី១ ដើម្បីសម្រាំងយកបេក្ខជន ប្រមាណ ៦០០នាក់ ដែលប្រឡងប្រជែងលើវិញ្ញាសាសំណួរពហុចម្លើយពាក់ព័ន្ធនឹងវប្បធម៌ទូទៅ (៣០%) និងគណិតវិទ្យា (៧០%) រយៈពេល ២ម៉ោង (តាមកម្មវិធីថ្នាក់ទី១២)

👉 សម្រាប់វិញ្ញាសាសរសេរលើកទី២ ដើម្បីជ្រើសរើសយកបេក្ខជនជ័យលាភី ២០០នាក់ ដែលត្រូវប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា រយៈពេល ២ម៉ោង និងអក្សរសាស្ត្រខ្មែរ រយៈពេល ២ម៉ោង (តាមកម្មវិធីថ្នាក់ទី១២)

ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានា របស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram (https://t.me/mcsgovkh) ២.Facebook (https://www.facebook.com/CivilServiceCambodia)

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram (https://t.me/CivilServiceNews31) ២.Facebook (https://www.facebook.com/Civil.Service.News)

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១