តើអ្នកដឹងទេ? ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ សម័យប្រឡងថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ចាប់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៨:០០នាទី


បេក្ខជនត្រូវប្រឡងប្រជែងលើវិញ្ញាសាចំនួនបី៖

👉 វិញ្ញាសាទី១៖ ជំនាញ/បច្ចេកទេស រយៈពេល ២ម៉ោង ចាប់ពីម៉ោង ១២:០០នាទី ដល់ ១៤:០០នាទី

👉 វិញ្ញាសាទី២៖ ភាសាអង់គ្លេស រយៈពេល ១ម៉ោង ចាប់ពីម៉ោង ១៥:០០នាទី ដល់ ១៦:០០នាទី

👉 វិញ្ញាសាទី៣៖ សំណួរពហុចម្លើយ រយៈពេល ១ម៉ោង ចាប់ពីម៉ោង ១៧:០០នាទី ដល់ ១៨:០០នាទី

សូមបេក្ខជន​ មេត្តាអានដោយយកចិត្តទុកដាក់ អំពីខ្លឹមសារ និងចូលរួមអនុវត្តតាមសេចក្តីណែនាំ។ ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមតាមដានបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram (https://t.me/mcsgovkh) ២.Facebook (https://www.facebook.com/CivilServiceCambodia)

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram (https://t.me/CivilServiceNews31) ២.Facebook (https://www.facebook.com/Civil.Service.News)

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១