តើអ្នកដឹងទេ?ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា (វិញ្ញាសាសរសេរលើកទី១) សម័យប្រឡងថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវប្រឡងលើវិញ្ញាសំណួរពហុចម្លើយពាក់ព័ន្ធនឹងវប្បធម៌ទូទៅ និងគណិតវិទ្យា(តាមកម្មវិធីថ្នាក់ទី១២) រយៈពេល ២ម៉ោង


បេក្ខជនចែកចេញជា ២វេន៖

👉 វេនទី១: ចាប់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី ៖ សម្រាប់បេក្ខជនដែលជ្រើសរើស ប៉ិស្តិ៍នៅ ខេត្តកណ្តាល, ខេត្តរតនគិរី, ខេត្តស្វាយរៀង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម ខេត្តព្រៃវែង, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, រាជធានីភ្នំពេញ, ខេត្តមណ្ឌលគិរី, ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។

👉 វេនទី២: ចាប់ពីម៉ោង ១៦:០០នាទី ដល់ម៉ោង ១៨:០០នាទី ៖ សម្រាប់បេក្ខជនដែលជ្រើសរើស ប៉ិស្តិ៍នៅ ខេត្តកំពង់ស្ពឺ, ខេត្តបន្ទាយមានជ័យ, ខេត្តប៉ៃលិន, ខេត្តសៀមរាប, ខេត្តកំពត ខេត្តកែប, ខេត្តព្រះសីហនុ, ខេត្តពោធិ៍សាត់,ខេត្តតាកែវ, ខេត្តឧត្តរមានជ័យ, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង។

សូមបេក្ខជន​ មេត្តាអានដោយយកចិត្តទុកដាក់ អំពីខ្លឹមសារ និងចូលរួមអនុវត្តតាមសេចក្តីណែនាំ។ ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមតាមដានបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram (https://t.me/mcsgovkh) ២.Facebook (https://www.facebook.com/CivilServiceCambodia)

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram (https://t.me/CivilServiceNews31) ២.Facebook (https://www.facebook.com/Civil.Service.News)

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១