តាមរយៈបទពិសោធន៍នៃការប្រឡងប្រជែងកន្លងមក គណៈកម្មការរៀបចំការប្រឡងប្រជែង កត់សម្គាល់ថាមានអាណាព្យបាលបងប្អូនសាច់ញាតិបេក្ខជនបានមករង់ចាំលើកទឹកចិត្ត និងគាំទ្រ នៅក្រៅមណ្ឌលប្រឡង
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤
ក្នុងន័យនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង បានរៀបចំស្តង់សម្រាកសម្រាប់សាច់ញាតិ និងអាណាព្យាបាល សម្រាប់ធ្វើការរង់ចាំបេក្ខជន ដោយមានការផ្គត់ផ្គង់ភេសជ្ជៈទឹកពិសា ដោយមានការសម្របសម្រួលពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។
សូមបងប្អូន សហការចូលរួមថែរក្សាអនាម័យ និងសណ្តាប់ធ្នាប់នៅមណ្ឌលប្រឡងទាំងអស់គ្នា។