តាមការគ្រោងទុកបេក្ខជនចំនួន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, ព័ត៌មានរដ្ឋមន្ត្រី | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤
តាមការគ្រោងទុកបេក្ខជនចំនួន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១។ ដោយឡែកបេក្ខជនចំនួន ១០៩នាក់ នឹងចូលរួមការប្រឡងប្រជែងក្លាយជាមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងថ្ងៃដដែល។
ដូចសព្វមួយដង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែមានវត្តមានដ៏ខ្ពង់ខ្ពស់ និងយកចិត្តទុកដាក់ជាទីបំផុតលើគ្រប់ដំណើរការប្រឡង ដើម្បីធានាថាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលប្រព្រឹត្តទៅប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយអនុលោមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល និងស្របតាមគោលការណ៍ការកែទម្រង់រដ្ឋបាលសាធារណៈ៕