គោលការណ៍នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ដែលជាទស្សនវិស័យដ៏មុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលដៅកែទម្រង់រដ្ឋបាលសាធារណៈ កំពុងត្រូវបានអនុវត្តប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ហ្មត់ចត់ និងមានទំនួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំអនុវត្តដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤
រាល់ការប្រឡងប្រជែងទាំងអស់ បេក្ខជន ត្រូវតែទទួលបានព័ត៌មានអំពីការប្រឡង បទប្បញ្ញត្តិ និងសេចក្តីណែនាំ នានា គ្រប់វិធីសាស្ត្រ ដើម្បីបេក្ខជនបានត្រៀមលក្ខណៈទុកជាមុន។ លើសពីនេះ គ្រប់ការប្រឡង ប្រជែងទាំងអស់ដែល ក្រសួងមុខងារសាធារណៈបានដឹកនាំរៀបចំ ត្រូវមានក្រុមការងារពិនិត្យរកនូវសំណៅឯកសារ មុនពេលបេក្ខជនចូលទៅកាន់បរិវេណ និងបន្ទប់ប្រឡង។ ទាំងនេះជាសកម្មភាពដ៏ហ្មត់ចត់ក្នុងការអនុវត្តស្របតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។
ជាការកត់សម្គាល់ ក្រុមការងារមិនដែលបានរកឃើញសំណៅឯកសារណាមួយដែលបេក្ខជនបាននាំមកដោយមិនបានអនុញ្ញាត ឬមាននៅក្នុងបន្ទប់ប្រឡងឡើយ។